ខេត្តកណ្តាល÷ស្ត្រីជាភរិយាបានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសជាប្ដីរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តកុងតឺន័រ១គ្រឿង បើកជែងទាក់ដៃចង្កូតម៉ូតូ បណ្ដាលឲ្យដួលចូលកង់រថយន្តកិន។ ក្រោយបង្កហេតុ រថយន្តបានព្យាយាមបើករត់គេចជាង ១០គីឡូម៉ែត្រ ទើបសមត្ថកិច្ចរកឃើញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ព្រឹកថ្ងៃទី២២ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៤-២៥ ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ជាប្ដីប្រពន្ធនឹងគ្នា និងមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ជនរងគ្រោះជាប្ដី (អ្នកបើកបរម៉ូតូ) ឈ្មោះ ភុំ សុភី អាយុ ២៥ឆ្នាំ រងរបួសស្រាល ចំណែកឯប្រពន្ធ (អ្នករួមដំណើរ) មានឈ្មោះ ផន គឹមលាង អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ (កិនជើងឆ្វេង) និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអធិការស្រុកបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក Suzuki ...