សប្បុរសជនបន្ដនាំយកអំណោយជូន រដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្ដដឹកទៅចែកវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ សប្បុរសជន បន្ដនាំយកអំណោយ ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងថ្នាំពេទ្យ ជូនរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានសប្បុរសជនស្ថាប័ន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ចំនួនជាង២៣៥ហើយ ដើម្បីបន្ដយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពនានា។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហៃ លោក ហ៊ុន សុរិទ្ធី និង លោក ពេញ ធារម្យ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេ ណសាលារាជធានីភ្នំពេញ។ អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌឬស្សីកែវ,រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក,និងសប្បុរជន ក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ នៅថ្ងៃទី២២ធ្នូនេះមានសប្បុរសជន ស្ថាប័ន ...