ខេត្តតាកែវ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលលាយបូរ និងប៉ុស្តិ៍នគរបាលស្រែរនោង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តតាកែវនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ អនុវត្តតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពកាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង ៤០ នាទី ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលនីតិវិធី ពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនគរបាលអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែរនោង ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ មួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យដែលឃាត់ខ្លួនមាន៖ ១. ឈ្មោះ ស៊ឹម សាត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិប្រជុំ ...