អ្នកជំនាញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបរាជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមហេតុផលស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលនៃកិច្ចប្រជុំពិសេសនេះ និងបើតាមសេចក្តីថ្លែងការណ៍របស់អាស៊ាន ភាគីជម្លោះទាំង២ បានព្រៀមព្រៀងឱ្យមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឡើងវិញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ ក៏ប៉ុន្តែកិច្ចប្រជុំពិសេសអាស៊ានលើកនេះមិនអាចសម្រេចឱ្យមានបទឈប់បាញ់បន្ទាន់បានឡើយ។ អ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកនេះបានបង្ហាញឱ្យឃើញថា អាស៊ានពិតជាបរាជ័យក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ។ មួយវិញទៀត អ្នកជំនាញក៏មើលឃើញថា ថៃនឹងបន្តបើកការបាញ់ប្រហារមកលើភាគីកម្ពុជាមិនដកដៃឡើយ។ ហេតុអ្វីបានជាអាស៊ានបរាជ័យក្នុងការរកដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?