រថយន្តកូរ៉េដឹកទំនិញបើកបុករបាំងថ្មគល់ស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យដាច់កង់ម្ខាងរងការខូចខាតយ៉ាងដំណំ

​   ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស្ទឹងមានជ័យយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួចខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៣::០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ខែធ្នូឆ្នាំ ២០២៥ស្ថិតនៅតាមម្ដាយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុគេឃើញរថយន្តកូរ៉េដឹកទំនិញក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ តាកែវ3A-3270 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុរាងងឹតក៏ក៏វ៉ាក់អឺបួងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តដាច់ការឡេកង់ម្ខាងជំហៀងខាងស្ដាំទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំសំណាងល្អក្នុងករណីខាងលើនេះមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្សនោះទេពោលគឺខូចខាតតែសម្ភារៈជារថយន្តតែប៉ុណ្ណោះ ចំណែកឯអ្នកបើកបរសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកក៏បានចុះមកដល់ធ្វើការពិនិត្យនិងវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ