ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការល្បាត ដើម្បីពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន បានប្រទះបទល្មើសពីករណីហើយឃាត់ជនសង្ស័យបានចំនួន៣នាក់។ មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថាដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនៅយប់ ថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២៥ កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតប្រទាក់ក្រឡាក្នុងភូមិសាស្រ្តឃុំពាំងល្វា នៃស្រុកសាមគ្គីមុនីជ៏យ ដោយមានកិច្ចសហការជាមួយបងប្អូនប្រជាពលរដ្ឋជួយផ្តល់ជាព័ត៌មាន អំពីសកម្មភាព ក្មេងទំនេីងដេីរយប់សកម្មភាព ជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់។ រហូតឈានដល់សមត្ថកិច្ចអាចកំណត់អត្តសញ្ញាណ ទីតាំងធ្វេីសកម្មភាពរបស់មុខសញ្ញានិងធ្វេីការឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន៣នាក់: ១.ឈ្មោះ អុន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ដកហូត កាំបិតផ្គាក់ដងវែងចំនួន១ដេីម និងម៉ូតូ១គ្រឿង ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់(ដេីរលេងយប់ដាក់កំបិតផ្គាក់ជាប់ជាមួយ),២.ឈ្មោះ មែ មិនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិមាត់អូរ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ និង៣.ឈ្មោះ ឈួង សាន ភេទ ប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ ...