គំនិត​ថ្មីដឹកនាំ​ដំណើរ​ថ្មី៖​ ប្រមូល​ផ្តុំកម្លាំងគ្នា​​ដំណើរ​ថ្មី​នៃ​​ការ​ច្នៃ​ប្រឌិត​ផ្នែកវិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យានៅ​តំបន់ក្រុង​ប៉េកាំង​ ក្រុង​Tianjing​ និង​ខេត្ត​Hebei

ចិន​៖​ លោក​ Xi Jinping អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​បាន​គូសបញ្ជាក់ថា​ ត្រូវ​ពន្លឿន​ការ​កសាង​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិតផ្នែក​វិទ្យាសាស្រ្ត​និង​​បច្ចេកវិទ្យា​អន្តរជាតិ​ក្រុង​ប៉េកាំង​និងបណ្តុះ​បណ្តាល​ធនធានមនុស្ស​កម្រិត​ខ្ពស់​ ខិត​ខំ​ប្រឹងប្រែង​បង្កើតជា​ប្រភព​សំខាន់នៃ​ការ​ច្នៃ​ប្រឌិតដោយ​ម្ចាស់​ការ​និង​​ប្រភពសំខាន់នៃការច្នៃប្រឌិតដើមរបស់​ប្រទេស​ចិន​។ ចាប់​តាំង​ពី​សមាជ​បក្សកុម្មុយនីស្ត​ចិនលើក​ទី​១៨​មក ក្រុង​ប៉េកាំង​បាន​អនុវត្ត​តាមអនុសាសន៍​ណែនាំសំខាន់​របស់​អគ្គ​លេខាធិការ​បក្សលោក​ Xi Jinping ខិត​ខំ​ប្រឹងប្រែង​ជំរុញ​ការ​កសាង​មជ្ឈ​មណ្ឌល​ច្នៃ​ប្រឌិតផ្នែក​វិទ្យាសាស្រ្ត​និង​​បច្ចេកវិទ្យា​អន្តរជាតិ​ ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ​ការ​ច្នៃ​ប្រឌិតផ្នែក​វិទ្យាសាស្រ្ត​និង​​បច្ចេកវិទ្យា​ សហការ​ជាមួយ​ក្រុង​Tianjingនិង​ខេត្ត​Hebei ប្រមូល​ផ្តុំកម្លាំងគ្នា ដើម្បី​ជំរុញ​ឱ្យការ​ច្នៃប្រឌិតផ្នែក​វិទ្យាសាស្រ្ត​និង​​បច្ចេកវិទ្យានៅ​តំបន់​ក្រុង​ប៉េកាំង​ ក្រុង​Tianjingនិង​ខេត្ត​Hebei ឡើង​ដល់​កម្រិត​ថ្មី​ឥត​ឈប់ឈរ​៕ដោយ​៖តារា​