ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រាប់ឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះថ្នាក់រួចទៅហើយដោយសារការវាយប្រហារផ្នែកយោធារបស់ថៃដោយបំពានច្បាប់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានទម្លាក់គ្រាប់បែក និងបានបន្តការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។ លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន បាន និង កំពុងចាត់វិធាននានាដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបែបបំពុលផ្សេងៗ មិនឱ្យរីកសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋឡើយ។ ដូច្នេះសូមសាធារណៈជនបន្តរក្សាភាពនឹងនរ ដោយបន្តតាមដានព័ត៌មាន ពីប្រភពផ្លូវការ, សូមកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេស ព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ ...