រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកភាពឱ្យបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ក្នុងបំណងពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ និងដើម្បីស្ដារបទឈប់បាញ់ឡើងវិញ រួមទាំងការបញ្ឈប់សកម្មភាពអរិភាពនានាឱ្យបានឆាប់។ ប្រធានអាស៊ាន ចេញសេចក្តីថ្លែងការណ៍ស្ដីពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ធ្នូ នេះថា កិច្ចប្រជុំនេះបានសម្រេចលើលក្ខខណ្ឌ ១០ចំណុច ក្នុងនោះក៏បានរំឭកឡើងវិញអំពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា រួមមានការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) ថ្ងៃទី៧ ខែសីហា និងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួរ ផងដែរ ដើម្បីជំរុញឱ្យកម្ពុជា និងថៃ អនុវត្តវាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ ប្រភពដដែល អះអាងថា កិច្ចប្រជុំនេះក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងដែលត្រូវដោះស្រាយជម្លោះដោយសន្តិភាព និងគោរពច្បាប់ព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថា កិច្ចប្រជុំនេះបានប្ដេជ្ញាចិត្តចំពោះសាមគ្គីភាព និងសាមគ្គីអាស៊ានក្នុងការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ស្របតាមធម្មនុញ្ញរបស់អាស៊ាន។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលសង្គ្រាមកម្ពុជា-ថៃ កំពុងផ្ទុះឡើងវិញជាលើកទីពីរ និងបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃមកហើយ។ កាសែតថៃ The […] The post ប្រមុខការទូតអាស៊ានឯកភាពឱ្យបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅថ្ងៃទី២៤ ធ្នូ appeared first on The Cambodia Daily Khmer .