ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អះអាងថា ការប្រកាសសង្គ្រាមរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ជាមួយកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាយុទ្ធសាស្ត្រស្ដារប្រជាប្រិយភាពរបស់គាត់សម្រាប់ការបោះឆ្នោតខាងមុខ បន្ទាប់ពីគាត់បាត់បង់ការគាំទ្រពីពលរដ្ឋថៃ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក ខេស៊ី បាណែត (Casey Barnett) បានសរសេរលើគណនីហ្វសប៊ុករបស់លោកនៅថ្ងៃទី២២ ធ្នូ នេះថា ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៩៨ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា រហូតដល់សភាថៃ ប្រកាសរំលាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ប្រជាប្រិយភាពរបស់លោក អនុធីន ឆានវីរៈគុល បានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៨% មកនៅត្រឹម ២៣% ប៉ុណ្ណោះ។ លោក ខេស៊ី បាណែត ពន្យល់ថា គណបក្សកាន់អំណាចប្រជាជនថៃ បានកាន់កាប់អាសនៈចំនួន ១៤៣ក្នុងរដ្ឋសភា ខណៈគណបក្សភូមិចៃថៃ របស់គាត់ បានកាន់កាប់អាសនៈត្រឹមតែ ៧១អាសនៈប៉ុណ្ណោះ ស្របពេលដែលគណបក្សសម្ពន្ធភាពដែលជួយលោកឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កំពុងដើរដល់ទីបញ្ចប់ដោយជៀសមិនរួច ដូច្នេះសង្គ្រាមនេះអាចជាការគិតគូរផ្នែកនយោបាយដើម្បីរក្សាអំណាចខ្លួនឯង ជាជាងហេតុផលផ្សេង។ លោកបន្ថែមថា សម្ពាធកាន់តែធ្ងន់សម្រាប់នាយករដ្ឋមន្ត្រីថៃ […] The post ប្រធានសភាពាណិជ្ជកម្មអាមេរិកថានាយករដ្ឋមន្ត្រីថៃចាំផ្ទះលោក អនុធីន ប្រើយុទ្ធសាស្ត្រសង្គ្រាមស្ដារប្រជាប្រិយភាពខ្លួន appeared first on The Cambodia Daily Khmer .