ភ្នំពេញ៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌ គណៈ កម្មការផ្សារ,មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជននិងប្រជា ពលរដ្ឋជាច្រើននាក់ នៅរាជធានីភ្នំពេញ បានបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ហួត ហៃ និងលោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។ សប្បុរសជនយកមកប្រគល់ជូនថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ រដ្ឋបាលខណ្ឌទួលគោក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារបន្លែច្បារអំពៅ គណៈកម្មការផ្សារអូឬស្សីនិងសប្បុរសជនមួយចំនួនទៀត។ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ...