ជនស៊ីវិល​កម្ពុជា​ស្លាប់​កើន ១៩​នាក់ រង​របួស ៧៩​នាក់ ខណៈ​ជនភៀសសឹក​កើន​ជាង ៥២​ម៉ឺន​នាក់​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អស់​រយៈពេល ១៦​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ស្លាប់ ១៩​នាក់ រង​របួស ៧៩​នាក់ រួម​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​ផង​ដែរ ខណៈ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ដល់​ជាង ៥២​ម៉ឺន​នាក់​រហូត​មក​ដល់​ពេលនេះ។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កងទ័ព​ឈ្លានពាន​ថៃ បាន​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក F-16 នាវាចម្បាំង កាំភ្លើង​ផ្លោង គ្រាប់បែក​ចង្កោម ដ្រូន​គ្រប់​ប្រភេទ និង​ផ្សែង​ពុល​ផង​ដែរ មក​លើ​កងទ័ព និង​ពលរដ្ឋ​ស៊ីវិល​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ។ ប្រភព​ដដែល​អះអាង​ថា កងទ័ព​ឈ្លានពាន​ថៃ ប្រើ​អាវុធ និង​យុទ្ធោបករណ៍​ទាំងនេះ​បាញ់​ផ្លោង​ស្រោច​លើ​ទីតាំង​ស៊ីវិល​ដោយ​មិន​រើស​មុខ និង​មិន​រើស​ទីកន្លែង​ឡើយ ដែល​ធ្វើ​ឱ្យ​ជនស៊ីវិល​ស្លូតត្រង់​កម្ពុជា រងគ្រោះ​កើន​ឡើង​ជា​លំដាប់ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក៏បាន​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ ដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារ​អាជីវកម្ម​ឯកជន វត្ត​អារាម រហូត​ដល់​ប្រាសាទ​បុរាណ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល អះអាង​ថា សកម្មភាព​ដ៏​ព្រៃផ្សៃ និង​អមនុស្សធម៌​ទាំងនេះ គឺជា​អំពើ​ផ្គើន និង​ចំអក​ឡកឡឺយ​ចំពោះ​សហគមន៍​អន្តរជាតិ​យ៉ាង​ជាក់ច្បាស់ […] The post ជនស៊ីវិល​កម្ពុជា​ស្លាប់​កើន ១៩​នាក់ រង​របួស ៧៩​នាក់ ខណៈ​ជនភៀសសឹក​កើន​ជាង ៥២​ម៉ឺន​នាក់​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ appeared first on The Cambodia Daily Khmer .