ប្រេសិតចិនទទួលបន្ទុកកិច្ចការអាស៊ាន លោក តេង ស៊ីជុនបានបង្ហាញលទ្ធផលនៃជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងថៃ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសជម្លោះជិតខាងទាំងពីរ។ នៅក្នុងលទ្ធផល ចិននៅតែជំរុញឱ្យភាគីទាំងពីរព្រមព្រៀងគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់ដែលអាចធ្វើទៅបាន។