កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសម្រេចឱ្យសេចក្តីថ្លែងការណ៍មួយដែលគេហៅថាសេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាននេះ ត្រូវបានគេមើលឃើញនៅលើគេហទំព័រនៃលេខាធិការដ្ឋានអាស៊ាន ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះកិច្ចពិភាក្សាស្ដីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍អះអាងថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ានមាន ១០ចំណុចដែលមានខ្លឹមសារដូចតទៅនេះ៖ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Theresa Lazaro ដែលប្រទេសរបស់អ្នកស្រីនឹងក្លាយជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបង្ហាញឆន្ទៈក្នុងការសម្របសម្រួលការចរចារវាងកម្ពុជា និងថៃ ខណៈដែលជម្លោះព្រំដែននៅតែបន្ត។ អ្នកស្រីអះអាងថា ទីក្រុងម៉ានីល ត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីសម្របសម្រួល ប្រសិនបើភាគីទាំងពីរ កម្ពុជា-ថៃ សម្រេចចិត្តប្រើប្រាស់យន្តការប្រធានអាស៊ាននៅពេលដែលហ្វីលីពីន ចូលកាន់តំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦៕ © 2025, ឌឹ ខេមបូឌា ដេលី. […] The post កិច្ចប្រជុំប្រមុខការទូតអាស៊ានបានលទ្ធផលត្រឹមតែបើកឱ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៤ ធ្នូ នេះ appeared first on The Cambodia Daily Khmer .