លោកដូណាល់ ត្រាំ ប្រកាសសាងសង់​​នាវាចម្បាំងប្រភេទថ្មី ​ដាក់ឈ្មោះខ្លួនឯងTrump Class USS Defiant

លោកដូណាល់ ត្រាំ បានប្រកាស​កាលពីថ្ងៃចន្ទ ទី​២២ធ្នូ ថា​កងទ័ពអាមេរិកនឹងចាប់ផ្តើម​សាងសង់ទៅតាម​ការបញ្ជារបស់លោក នូវនាវាចម្បាំងដ៏ទំនើបប្រភេទថ្មី ដែលធំជាងគេបង្អស់។ អ្វីដែលពិសេស​ជាងនេះទៀត គឺនាវាចម្បាំងនេះ ​នឹងត្រូវគេប្រសិទ្ធិនាម​ដាក់ឈ្មោះលោកត្រាំផ្ទាល់តែម្តង​។ វាគឺជារឿងមួយ​មិនធ្លាប់មានទេ ដែល​ប្រធានាធិបតី​មួយរូបមិនទាន់ស្លាប់ ហើយ​កំពុង​កាន់អំណាចទៀត បញ្ជាឲ្យគេយកឈ្មោះខ្លួនឯង ទៅដាក់នៅលើនាវាចម្បាំងបែបនេះ​។ ទាំងនេះ​ហាក់​បង្ហាញកាន់តែច្បាស់ អំពីទំនោរសួនតួ និងអញនិយម របស់លោកដូណាល់ ត្រាំ។