ភ្នំពេញ៖ រយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ តម្លៃហាងឆេងមាសបានហក់ឡើងខ្ពស់ដល់ ៥៤៤០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងស្ថានភាពភូមិសាស្ត្រនយោបាយ នៅតែបន្តភាពតានតឹង។ បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង មានប្រសាសន៍ថា ការកាត់បន្ថយអត្រាការប្រាក់អាមេរិក និងភាពតានតឹងរវាងអាមេរិក និងប្រទេសវេណេស៊ុយអេឡា រុញច្រានឱ្យតម្លៃមាសកើនឡើង។ លោក ឡុង សំណាង បានបន្ថែមថា តម្លៃហាងឆេងមាសនឹងបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីដល់ជាង ៥៥០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញក្នុងតម្លៃ ៥ ៤៤ ដុល្លារ ក្នុងមួយជី៕ដោយ៖តារា