អ្នកនាំពាក្យក្រសួងការពារជាតិ៖​ ថ្ងៃ​នេះគឺជាថ្ងៃទី១៨ហើយ ដែលទាហានឈ្លានពានថៃ បានក្បត់នឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងក្បត់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបន្តធ្វើការបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា​ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៨ហើយ ដែលទាហានឈ្លានពានថៃ បានក្បត់នឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងក្បត់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបន្តធ្វើការបាញ់ផ្លោងមកលើដែនអធិបតេយ្យ កម្ពុជាយ៉ាងកំរោលចូល នៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា។ ដោយរហូតមកដល់ពេលនេះ ភូមិសាស្រ្តខ្លះទាហានឈ្លានពានថៃនៅបន្តបាញ់យ៉ាងសន្ធប់នៅឡើយ។  ការមានប្រសាសន៍បែបនេះ​របស់​លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ ក្នុងពិធី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា»​ នាព្រឹកថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៥។  អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ​ បានឱ្យដឹងទៀតថា​ នៅថ្ងៃទី២៤ ខែធ្នូនេះដែរ ទាហានថ្មើរជើងរបស់ថៃអមដោយរថក្រោះ បានរុលចូលដែនអធិបតេយ្យកម្ពុជា នៅតំបន់ភូមិសាស្រ្តភូមិព្រៃចាន់ ប៉ុន្តែត្រូវបានវីរកងទ័ពកម្ពុជា បាននឹងកំពុងតស៊ូប្រយុទ្ធទប់ស្កាត់យ៉ាងស្វិតស្វាញបំផុតជាមួយសត្រូវឈ្លានពាន។  ជាមួយគ្នានេះ​ កម្ពុជានៅតែបន្ត អំពាវនាវយ៉ាងទទូចឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ និងធ្វើការថ្កោលទោសចំពោះទង្វើរឈ្លានពានរបស់ទាហានថៃ ដែលកំពុងបន្តបាញ់ផ្លោងយ៉ាងសន្ធប់ និងកំរោលចូល ទៅកាន់ទីកន្លែងរស់នៅ របស់ជនស៊ីវិលកម្ពុជា ដែលទង្វើនេះ គឺផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិ។  បន្ថែមពីនេះ​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ បានអះអាងថា រហូតដល់ពេលវេលានេះ វីរកងទ័ព ...