អង្គការសង្គមស៊ីវិល ១៧៩ស្ថាប័នថ្កោលទោសយោធាថៃ និងទាមទារឱ្យឈប់បំពានកម្ពុជា

អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួ​ន ១៧៨ស្ថាប័នផ្សេងទៀតនៅថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២៥ បានចេញលិខិតថ្កោលទោស​ចំពោះការឈ្លានពាន និងការរំលោភសិទ្ធិមនុស្សរបស់ថៃ មក​លើប្រជាពលរដ្ឋកម្ពុជា។ ក្នុងលិខិតថ្កោលទោសនោះ អង្គការសង្គមស៊ីវិលក្នុងស្រុកទាំង ១៧៩ស្ថាប័នបានចោទប្រកាន់យោធាថៃថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។