គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាគ្រោង​ដាក់​ញត្តិ​​ប្តឹង​​​ថៃ ពីបទ​​ប្រើ​អាវុធ​ទំនើបព្រៃផ្សៃ​​វាយ​ប្រហារ​កម្ពុជា

នៅថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ២០២៥​ គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាបាន​ថ្កោល​ទោសជា​ថ្មី​នូវ​សកម្មភាពវាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ តាមរយៈការ​​ប្រើប្រាស់​​សព្វា​វុធ​ធុន​ធ្ងន់ដូច​ជា ​យន្ត​ហោះ​ចម្បាំង​ប្រភេទ​ F-16 និង​ T-50 TH នាវាចម្បាំង​ ផ្សែង​ពុល​ ព្រម​ទាំង​គ្រាប់​បែក​ចង្កោម ទៅ​លើ​​​ភូមិ​សាស្ត្រ​របស់​ជនស៊ីវិលកម្ពុជា​។​ ​គណៈ​កម្មា​ធិ​ការសិទ្ធិ​មនុស្ស​កម្ពុជាបាន​បញ្ជាក់ពីគម្រោង​​ដាក់​​ញត្តិ​បន្ទាន់ថ្មី​​មួយ​​​ ​ដើម្បី​ប្តឹង​ទៅ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ហ្សឺ​ណែវ ចំពោះ​ការឈ្លាន​ពាន​របស់​ថៃ​។​