ថៃ ព្រមាន​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា បើ​កិច្ចប្រជុំ GBC មិន​ស្រប​តាម​គោលការណ៍​របស់​ខ្លួន

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ អះអាង​ថា ថៃ​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​កម្ពុជា​ឡើយ ប្រសិនបើ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ មិន​ស្រប​តាម​គោលការណ៍​ស្នូល​ទាំង ៥ របស់​ថៃ ដែល​បាន​ត្រៀម​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ កាសែត​ខៅស៊ុត របស់​ថៃ រាយការណ៍​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាថាផន ណាក់ផានិត (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ក្នុង​ខេត្ត​ចាន់បូរី ប្រទេស​ថៃ ប៉ុន្តែ​កិច្ចប្រជុំ​នេះ គឺ​ស្ថិត​នៅ​កម្រិត​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ប៉ុណ្ណោះ មិនមែន​កម្រិត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា គោលការណ៍​ទី​១ ទាក់ទង​នឹង​ឥរិយាបថ​របស់​កម្ពុជា ដែល​បាន​បំពាន​លើ​អនុសញ្ញា​អូតាវ៉ា ដោយ​ផ្អែកលើ​ចំណុច​មួយ​ចំនួន ដូចជា កម្ពុជា​មាន​មីន​ប្រឆាំង​មនុស្ស ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ដែល​ផលិត​ឡើង​ថ្មីៗ និង​ការ​បង្កប់​មីន​ថ្មី​បន្ទាប់ពី​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ជាដើម។ ចំណែក​គោលការណ៍​ទី​២ គឺ​ការ​ប្រើប្រាស់​ប្រាសាទ​បុរាណ​ជា​ទីតាំង​យោធា ដូចជា ប្រាសាទ​តាក្របី ប្រាសាទ​ខ្នារ និង​ប្រាសាទ​ព្រះវិហារ រីឯ​គោលការណ៍​ទី​៣ គឺ​ការ​ប្រើប្រាស់​សហគមន៍​ស៊ីវិល​ជា​ទីតាំង​បាញ់​ប្រហារ​មក​លើ​កងទ័ព​ថៃ ហើយ​គោលការណ៍​ទី​៤ គឺ​ការ​ប្រើប្រាស់​អគារ​ស៊ីវិល​ជា​ទីតាំង​យោធា […] The post ថៃ ព្រមាន​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា បើ​កិច្ចប្រជុំ GBC មិន​ស្រប​តាម​គោលការណ៍​របស់​ខ្លួន appeared first on The Cambodia Daily Khmer .