ធ្លាក់យន្តហោះនៅតួកគី ស្លាប់នាយសេនាធិការកងទ័ពលីប៊ី និងមេបញ្ជាការកងទ័ពច្រើននាក់ទៀត

យន្តហោះឯកជនមួយគ្រឿងធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ទៅទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី បានធ្លាក់នៅយប់ថ្ងៃអង្គារ ទី២៣ ធ្នូ។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងអង់ការ៉ា ក្នុងនោះមាននាយសេនាធិការកងទ័ពលីប៊ី មេបញ្ជាការកងទ័ព ៤នាក់។