ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា ក្រុមជនសង្ស័យដែលធ្វើសកម្មភាពដេគកាប់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវបាននគរបាលបង្ក្រាបបានចំនួន២៤នាក់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥។ មន្ត្រីខាងលើបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនេីងដេញកកាប់អ្នកដំណេីរកណ្ដាលរាត្រីនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងចង្អុលដឹកនាំលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនិងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលជំនួយការ ដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាវ ជ្រាវឈានទៅបង្រ្កាបមុខសញ្ញាបក្ខពួកក្រុមក្មេងទំនេីង ដែលប្រេីកាំបិតផ្គាក់ដេញកាប់ យុវជនស្អាតស្អំ២នាក់ ដែលជិះម៉ូតូគ្មានស្លាកលេខ HONDA DREM កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅវេលារំលងអាធ្រាត ម៉ោង ១:២០ នាទីនៅភូមិកែវឧត្តម ឃុំត្រពាំងគង បែកចង្កៀងមុខក្រោយ កំបាំងម៉ូតូ កុងទ័រ និងដាច់កាត់តាប៊ូក្រោយ។ ក្រោយធ្វេីសកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់ ។ ជាក់ស្ដែងក្នុងប្រតិបត្ដិការ កំលាំងបានស្រាវជ្រាវនិងឃាត់មុខសញ្ញាក្មេងទំនេីង សរុប ១៣នាក់ ដកហូតម៉ូតូ ៤គ្រឿង កាំបិតផ្គាក់ ២ដើម និង ដាវ ១ដើម ៖ ១-ឈ្មោះ ...