ភ្នំពេញ÷ជនសង្ស័យម្នាក់ជាឃាតករកាប់សម្លាប់បុរសម្នាក់នៅក្នុងព្រៃបឹងមួយកន្លែង ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០២៥ ពេលនេះត្រូវបានកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញតាមចាប់បានហេីយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥នៅមូលដ្ឋានខណ្ឌជ្រោយចង្វា ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានបុរសម្នាក់បានដេីរចូលទៅបំណងទៅដាំឈូកនៅក្នុងបឹងនោះ ខណៈទៅដល់ចំណុចកេីតហេតុក៏ឃេីញមានបុរសម្នាក់ដេកស្លាប់ដោយមានឈាមនិងស្នាមកាំបិតទៀតផង ភ្លាមនោះប្រជាពលរដ្ឋនោះក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកហ៊ុំព័ទ្ធទីតាំងខាងលេីភ្លាម ។ ក្រោយធ្វេីសកម្មភាពរួចជនដៃដល់បានព្យាយាមគេច ខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌជ្រោយចង្វារ លុះមក ដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែលជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានយកទៅចាត់ការតាមច្បាប់ ៕