ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា ស្ត្រីជាភរិយាដោយអស់ការស៊ូ ទ្រាំចំពោះសកម្មភាពជាច្រើនលើកច្រើនសារ របស់ជន សង្ស័យជាប្តីប្រើអំពើហិង្សាដោយចេតនា វាយដំច្រំធាក់និងគម្រាមថានឹងសម្លាប់ទើបស្ត្រីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០២៥ នៅចំណុចភូមិ កណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ស៊្រឹម ស្រីលីន អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអនឡាញ(ជាប្រពន្ធ)។ ចំនែកជនសង្ស័យឈ្មោះ ខា បញ្ញា អាយុ១៩ឆ្នាំ(ជាប្តី)គ្មានមុខរបរពឹតប្រាកដនិង មានទីលំនៅជាមួយគ្នាក្នុងភូមិ-ឃុំកើតហេតុ ។ សមត្ថកិច្ចបន្តថា មុនកើតហេតុស្ត្រីឈ្មោះ ខា កណ្និថា អាយុ ៣១ ឆ្នាំ (ជាបងស្រីបង្កើតរបស់ជនសង្ស័យ) បានមកដាក់ពាក្យបណ្តឹង ម្តងរួចមកហើយ ដោយប្តឹងឈ្មោះ ខា បញ្ញា(ជាប្អូនប្រុស) ករណីគំរាមកំហែងនិងប្រើហិង្សាទៅលើប្រពន្ធ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់បាននាំខ្លួនឈ្មោះ ខា បញ្ញា យកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរហេីយ បងស្រី ក៏បានសំណូមពរឱ្យសមត្ថកិច្ច ធ្វេីការអប់រំនិងធ្វើកិច្ចសន្យា រួចក៏បានសុំយកប្អូនប្រុស ...