លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ព្រមទាំង បុគ្គលិក សហការី ទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស ភៀសខ្លួន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ផ្ទះសម្បែងជាច្រើនខ្នងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងបរិស្ថាន សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ យើងខ្ញុំទាំងអស់គ្នា ...