អធិការនគរបាលក្រុងតាខ្មៅបង្ហាញមុខក្រុមក្មេងទំនើងអនាធិបតេយ្យបង្កហិង្សាចំនួន១០នាក់

ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នគរបាល នៃអធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហាញមុខក្រុមក្មេងទំនើង ក្នុងករណីហិង្សាទៅវិញ ទៅមកនៅសង្កាត់កំពង់សំណាញ់ កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៥ ។ លោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យ ដឹងថា អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាប ករណីហិង្សាវាយគ្នាទៅវិញទៅ មក(បង្កឡើងដោយក្មេងទំនើង) ចំណុច ផ្ទះជួលភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រុមទី១មាន១.ឈ្មោះ វឿន ពណ្ណារាយ ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ ២.ឈ្មោះ យាន តុលា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ៣.ឈ្មោះ ណារ៉ា ដានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ៤.ឈ្មោះ ភ័ណ្ឌ សុរាជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ៥.ឈ្មោះ ...