ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូមិត្តភ័ក្រគេចខ្លួនបាន៣ថ្ងៃត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះសិលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះណាត មករា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា កន្លងទៅជនសង្ស័យធ្លាប់ធ្វេីការជាមួយខ្លួន ហេីយក៏ធ្លាប់ខ្ចីម៉ូតូរបស់ខ្លួនម៉ាហុងដា ឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1MB 6425 ទៅរកទិញអីហូប តែបែជាជនសង្ស័យយកទៅលួចចំឡងសោរ លុះមកដល់ថ្ងៃទី២៣ ខែធ្នូ ស្រាប់តែជនសង្ស័យបន្លំខ្លួនចូលទៅក្នុងរោងចក្រលួចយកម៉ូតូរបស់ខ្លួនគេចខ្លួនបាត់។ ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីសុំការអន្តរាគមន៍ លុះមកដល់ថ្ងៃកេីតហេតុសមត្ថកិច្ចក៏បានស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យបានយកមកដាក់ទោសតាមច្បាប់៕ ដោយ៖សុខាសែនជ័យ