ប្រមុខការពារជាតិកម្ពុជា ផ្ញើសារជូនពរ កងទ័ពដ៏អង់អាចរបស់កម្ពុជា នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។ ក្នុងដ៏មានអត្ថន័យនោះ លោកបានសម្តែងនូវ សេចក្តីនឹករឭក និង ភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលកំពុងខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និង ការលំបាកនានា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ធ្ងន់ៗថា ក្រោមឯកសណ្ឋានដ៏មានកិត្តិយសឧត្តុង្គឧត្តមនេះ កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការជាប្រវត្តិសាស្ត្រ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និង សកលលោក ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវ ជោគជ័យជូនជាតិមាតុភូមិកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានវាយតម្លៃខ្ពស់ អ្វីៗគ្រប់យ៉ាងដែលកងយោធពលខេមរភូមិន្ទសម្រេចបាន គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកនានា ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ...