ហុងឌូរ៉ាស មានប្រធានាធិបតីថ្មី​ ជាអ្នក​ ត្រាំ និយម

អ្នកនយោបាយ​អភិរក្សស្តាំនិយម​ និងជាអ្នក​​ ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅ​តំបន់​អាមេរិក​ឡាទីន។ ជាក់ស្តែង ថ្ងៃទី​២៥ ធ្នូ​​ ប្រទេស​ហុងឌូរ៉ាស ទើបតែ​ប្រកាស​ឈ្មោះប្រធានាធិបតី​ថ្មី លោក ណាស្រ៊ី អាសហ្វុរ៉ា (Nasry Asfura) អ្នក​នយោបាយអភិរក្សស្តាំនិយម​ ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក។ ក្នុងពេល ហុងឌូរ៉ាស​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​១​ថ្ងៃ​មុន​បោះឆ្នោត ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ផង និង​ជំរុញផង ឲ្យ​អ្នក​បោះឆ្នោត ផ្តល់​សន្លឹកឆ្នោត​​គាំទ្រ​បេក្ខជន​ស្តាំនិយម​​ ហើយ​​ជា​អ្នក ​ត្រាំ និយម។​