ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមបានបុកធុនធំពញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨និង៣៦នាទី ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥ នៅសហព័ន្ធរុស្សី ភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះបូរ មនោរា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួស(ប្រអប់ជេីងខាងឆ្វេង)មានអាស័យដ្ឋាននៅភូមិសែនជ័យ ឃុំស្រែស្រុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មមលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូធុនធំលឿនមកបញ្ច្រាសទិសគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង។ ក្រោយកេីតហេតុភាគីម្ខាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនចំណែកម្នាក់ទៀតត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ។ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ