សម្តេច​ប៉ាប ជូន​ពរ​ណូអែល ឱ្យ​រុស្ស៊ី​និងអ៊ុយក្រែន​មាន​សេចក្តី​ក្លាហានចូល​ចរចា​គ្នា​ដោយ​ផ្ទាល់

ក្នុង​ពិធី​ជូន​ពរ​ថ្ងៃ​ណូអែល ២៥​ធ្នូ ជា​ប្រពៃណី ទៅ​កាន់​ក្រុង​ និងពិភពលោក​ទាំង​មូល សម្តេច​ប៉ាប​ឡេអុង​ទី​១៤ បាន​អំពាវនាវ​ឱ្យ​អ៊ុយក្រែន និង​រុស្ស៊ី​​មាន​សេចក្តី​ក្លាហាន​ចូល​ជជែក​ចរចា​គ្នា​ដោយ​ផ្ទាល់​។ សង្គ្រាម​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សំដី ដោយ​អាវុធ​ បាន​បន្សល់​ទុក​តែ​ស្នាម​របួស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ គឺ​ជា​ទង្វើ​ដ៏​ល្ងីល្ងើ​បំផុត។ នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប​ក្នុង​ថ្ងៃ​បុណ្យ​គ្រីស្មាក់​ដដែល។