សហគមន៍អន្តរជាតិ ១៤ប្រទេស និងអង្គការសហប្រជាជាតិ បានអំពាវនាវ អ៊ីស្រាអែល ឲ្យបញ្ឈប់ការពង្រីកដែនអាណានិគមកិច្ចខុសច្បាប់ នៅតំបន់ស៊ីហ្សកដានី និងដែលជាសកម្មភាពរំលោភបំពានដំណើរការសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល អនុម័តឲ្យសាងសង់និងពង្រីកដែនដី ១៩ កន្លែងនៅស៊ីហ្សកដានី លើដែនដីប៉ាឡេសន្ទី។ ក្រៅពីបដិសេធច្រានចោល អ៊ីស្រាអែល ចាត់ទុកថា សំណើអំពាវនាវបែបខាងលើនេះ ប្រាសចាកអំពីសិទ្ធិតាំងលំនៅរបស់ជនជាតិជ្វីហ្វ ហើយផ្ទុយពីសីលធម៌។