ក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភានាំថវិកាជូនសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជននិងពលរដ្ឋភៀសសឹក

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីក្រុមការងារស្រ្តីនៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយលោកស្រីិ នន់ ថាវី ដែលជាប្រធាន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូន ក្រុមការងារស្រ្តី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងការរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ ថវិកាដែលក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបាន ជូនដល់   សម្តេចប្រធានរដ្ឋសភានាពេលនេះ មានចំនួន ២លានរៀល។ សម្តេចប្រធានរដ្ឋសភា  បានគូសបញ្ជាក់ថា ចលនាស្នេហាជាតិបានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងរឹងមាំជាទីបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ បានឈរយ៉ាងរឹងមាំពីរក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជននានា បានចូលរួមយ៉ាងសស្រាក់សស្រាំមិនប្រកាន់និន្នាការនយោបាយឡើយ បានចូលរួមទំាងកម្លំាងកាយចិត្ត ថវិកា និងសម្ភារៈ ក្នុងការឧបត្ថម្ភ គំាទ្រ ជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹករបស់យើង។  សម្តេចរដ្ឋសភាធិបតី ឃួន ...