អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម!

ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ០១នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច ក្បែរស្រះទឹកមួយ កន្លែង ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ០៨និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ សុខសុង ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចមុខបុរីមេគង្គ រ៉ូយាល់ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង ...