បក្ស​នយោបាយ​មួយ​ស្នើ​រដ្ឋាភិបាល​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ប្រើ ខណៈ​លោក ហ៊ុន សែន តែង​ថា​វា​ងាប់​បាត់​យូរ​ហើយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ថៃ ឈ្លានពាន​កម្ពុជា នា​ពេលនេះ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ចំពោះ​ស្ថានការណ៍​សង្គ្រាម​រយៈពេល​ជាង ១០​ថ្ងៃ​មក​នេះ គឺ​មាន​សភាព​កាន់តែ​អាក្រក់​ទៅៗ ក្រោយពី​កងទ័ព​ថៃ ឈ្លានពាន​លើ​កម្ពុជា ដែល​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ជនស៊ីវិល រហូត​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ជនភៀសសឹក​កាន់តែ​កើន​ឡើង។ ប្រភព​ដដែល លើកឡើង​ថា ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ បូរណភាព​ដែនដី រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះលែង​អ្នក​នយោបាយ សកម្មជន​នយោបាយ និង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព ដើម្បី​បង្ហាញ​ពី​ការ​រួបរួម សាមគ្គីភាព​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​ត្រូវ​យក​សំណុំរឿង​ដែល​កងទ័ព​ថៃ ឈ្លានពាន​កម្ពុជា ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ បំផ្លាញ​ប្រាសាទ​បុរាណ និង​ទ្រព្យសម្បត្តិ​ជាតិ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​ដែរ។ គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវតែ​ដាក់​សំណើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​រក​ដំណោះស្រាយ ហើយ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​ក្នុង​ពេលនេះ​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​ក្រោយ​សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​ជា​លើក​ទី​២ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង […] The post បក្ស​នយោបាយ​មួយ​ស្នើ​រដ្ឋាភិបាល​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ប្រើ ខណៈ​លោក ហ៊ុន សែន តែង​ថា​វា​ងាប់​បាត់​យូរ​ហើយ appeared first on The Cambodia Daily Khmer .