ក្រសួងការពារជាតិកម្ពុជា ប្រកាសអាសន្នប្រាប់ពលរដ្ឋក្នុងខេត្តបាត់ដំបង ឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីយោធាថៃ ប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៥គ្រាប់ចូលជ្រៅទៅក្នុងសហគមន៍ជនស៊ីវិលនៅស្រុកបាណន់ ខេត្តបាត់ដំបង និង ៤គ្រាប់ទៀតនៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃពុធ។ នៅស្រុកបាណន់ យន្តហោះថៃ ទម្លាក់គ្រាប់បែកលើកទី១ ម៉ោង ១០ព្រឹក និងលើកទី២ នៅម៉ោងប្រមាណ ២រសៀល។ ចំណែកភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក៏ត្រូវយន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ក្នុងថ្ងៃជាមួយគ្នាដែរនៅវេលាម៉ោង ១១ព្រឹក។ ស្រុកបាណន់ ខេត្តបាត់ដំបង នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយជិត ២០០គីឡូម៉ែត្រ (១៦៧គីឡូម៉ែត្រ) ពីស្រុកម៉ាឡៃ ដែលនៅជាប់ព្រំដែនថៃ និងមានចម្ងាយជិត ៧០គីឡូម៉ែត្រ (៦៧គីឡូម៉ែត្រ) ពីស្រុកសំឡូត ដែលនៅជាប់ព្រំដែនថៃ ដែរនោះ។ ចំណែកស្រុកស្រីស្នំ ខេត្តសៀមរាប ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយ ៧០គីឡូម៉ែត្រពីស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលនៅជាប់ព្រំដែនថៃ និងមានចម្ងាយជិត ២០០គីឡូម៉ែត្រ (១៧៦គីឡូម៉ែត្រ) ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ […] The post យោធាថៃ បន្តឈ្លានពានដោយទម្លាក់គ្រាប់បែកក្នុងទឹកដីខ្មែរតាមខេត្តប៉ែកខាងលិច និងខាងជើងនៃប្រទេសកម្ពុជា appeared first on The Cambodia Daily Khmer .