អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា-ថៃ បញ្ឈប់​ចម្បាំង​ដោយ​ងាក​ទៅ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បញ្ឈប់​អរិភាព ដោយ​ងាក​មក​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វិញ ដោយ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ចូលរួម​ចរចា​ដោយ​ស្មារតី​ស្មោះត្រង់ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​យូរអង្វែង និង​សន្តិភាព។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​កំពុង​មាន​ភាព​តានតឹង​ដោយ​ការ​ប្រើប្រាស់​អាវុធ​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ រហូត​បង្ក​ផល​ប៉ះពាល់​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេលនេះ រដ្ឋាភិបាល​អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​បេតិកភណ្ឌ​វប្បធម៌ រួម​ទាំង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ឡើងវិញ​ផង​ដែរ។ សេចក្តី​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ កំពុងតែ​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង ទោះជា​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ចរចា​បញ្ចប់​ជម្លោះ​ក្នុង​កិច្ចប្រជុំ GBC នៅ​ថ្ងៃទី​២៤ ធ្នូ ក៏ដោយ។ កាសែត​ថៃ Thai Enquirer រាយការណ៍​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា មន្ត្រី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ឆ្លង​ព្រំដែន​ទៅ​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នៅ​ខេត្ត​ចាន់ថាបុរី ហើយ បន្ទាប់ពី​ប្រទេស​ថៃ បដិសេធ​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​សំណើ​ពី​ប្រទេស​កម្ពុជា។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ហើយ​នៅ​វេលា​ម៉ោង […] The post អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា-ថៃ បញ្ឈប់​ចម្បាំង​ដោយ​ងាក​ទៅ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ appeared first on The Cambodia Daily Khmer .