ថៃ៖ ថៃអស់ពីខឹងអាមេរិក ពេលនេះមកខឹងដល់ឥណ្ឌាទៀត ពាក់ព័ន្ធការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើរបស់ទាហានខ្លួន ដែលបំផ្លាញរូបសំណាកព្រះវិស្ណុ។ ដំបូងពលរដ្ឋថៃ នាំគ្នាខឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនិយាយថា ករណីទាហានថៃ ដើរជាន់មីនគឺជាឧបទ្ទវហេតុ។ ក្រោយមកប្រមុខសេតវិមាន ធ្វើឲ្យពលរដ្ឋថៃក្តីចិត្តម្តងទៀត ព្រោះតែលោកទម្លាយការពិតថា ថៃគឺជាអ្នកចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជាមុន។ ក្នុងព័ត៌មានដែលបង្ហោះលើទំព័រ Facebook ថៃ មានអ្នកខ្លះចូល Comment បង្ហាញកំហឹងថែមទាំងស្តីបន្ទោសលោកត្រាំ ថាកុំមកចេះលូកដៃក្នុងរឿងនេះ ហើយមានខ្លះទៀតប្រដៅលោកត្រាំថា កុំចេះដឹងរឿងគេ។ កុំថាឡើយពលរដ្ឋ សូម្បីរដ្ឋមន្ត្រីថៃ ក៏អន់ចិត្តដែរចំពោះសម្តីលោកត្រាំ និងថែមទាំងដើរតួកម្សត់ទៀតផង ដោយទួញសោកថា គ្មានអន្តរជាតិណាកាន់ជើងខ្លួនសោះ។ មិនអស់មិនហើយ នាពេលថ្មីៗនេះ ថៃក៏នាំគ្នាទៅខឹងឥណ្ឌាទៀត ក្រោយពេលក្រសួងការបរទេសឥណ្ឌា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើ កម្ទេចរូបសំណាកព្រះវិស្ណុ នៅតំបន់អានសេះរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ...