សម្តេច ម៉ែន សំអន៖ ទទួលស្បៀងពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងការងារ ជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានទទួលអំណោយពីសប្បុរសជន ជាស្បៀងអាហារ និងថវិកា របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជួយដល់សមរភូមិជួរមុខ និងជនភៀសសឹក នៅរសៀល ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះសាខាសមាគមនារីកម្ពុជា ដើម្បសន្តិភាព និងអភិវឌ្ឍន៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញបេសកកម្មរបស់ខ្លួនបានទទួលនូវលទ្ធផលជាទីមោទនៈ នាថ្ងៃនេះ ដោយបានស្រុះស្រួលឯកភាពគ្នា ផ្ដល់ជាស្បៀង និងថវិកា មកចូលរួម ចំណែកជួយដល់សមរភូមិជួរមុខតាមរយៈសមាគមនារីនាពេលនេះ ។ ស្បៀង អាហារដែលទទួលបានថ្ងៃនេះ រួមមាន ក្រម៉ាចំនួន១៨០ក្រម៉ា.សារ៉ុង៦០. សាប៊ូកក់សក់ខ្សែចំនួន ២កេស(១៤០០កញ្ចប់). អង្ករ ចំនួន ៣០០គីឡូក្រាម. មីចំនួន៥០កេស.សាច់ក្រកចំនួន៥០គីឡូក្រា ម.ត្រីងៀតចំនួន៥០គីឡូក្រាម.សាច់បាក់យ៉ុងចំនួន ...