មហាអំណាច​ពីរ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​រិះគន់​នយោបាយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា

រុស្ស៊ី និង​ចិន រិះគន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​សម្ពាធ​យោធា និង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ហៅ​ការ​ប្រព្រឹត្ត​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក គឺជា​ទង្វើ​របស់​ពួក cowboy ព្រោះ​វា​បង្ក​អសន្តិសុខ​តំបន់​សមុទ្រ​ការីបៀន (Caribbean) នៃ​តំបន់​អាមេរិក​ឡាទីន។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Arab News ការ​រិះគន់​វាយប្រហារ​ធ្វើឡើង​ដោយ​មហាអំណាច​រុស្ស៊ី និង​ចិន នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រដ្ឋាភិបាល​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​បាន​ស្នើសុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​កិច្ចប្រជុំ​នេះ​ធ្វើ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ខណៈ​របប​លោក នីកូឡាស ម៉ាឌូរ៉ូ ស្វែងរក​ការ​អន្តរាគមន៍​ពី​មហាអំណាច​ពីរ​នេះ​ឱ្យ​ជួយ​តវ៉ា​ប្រឆាំង​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ។ លោក ម៉ាឌូរ៉ូ បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន ថា​កំពុង​ធ្វើ​សកម្មភាព​យោធា​គំរាមកំហែង​របប​ដឹកនាំ​របស់​លោក។ សហរដ្ឋ​អាមេរិក បាន​បង្កើន​វត្តមាន​យោធា​នៅ​ក្នុង​តំបន់​ការីបៀន (Caribbean) តាំងពី​ខែ​កញ្ញា ហើយ​ថ្មីៗ​នេះ​បាន​រឹបអូស​កប៉ាល់​ដឹក​ប្រេង​យ៉ាងតិច ៣​គ្រឿង ជា​ផ្នែក​មួយ​នៃ​ការ​បិទ​ខ្ទប់​ផ្លូវទឹក​ក្រោម​ទណ្ឌកម្ម​តាម​រឹបអូស​កប៉ាល់​ដឹក​ប្រេង​ចេញ​ចូល​កំពង់ផែ​របស់​វេណេហ្ស៊ុយអេឡា។ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Mike Waltz បាន​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​ទៅ​លើ​រដ្ឋការ​លោក ត្រាំ។ លោក​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​របស់​ខ្លួន ដើម្បី​ប្រឆាំង​ការ​បង្ក​អសន្តិសុខ និង​កម្ទេច​ក្រុម​បណ្ដាញ​ភេរវកម្ម​គ្រឿងញៀន​ដែល​ប៉ះពាល់​ដល់​ប្រជាជន​អាមេរិក។ ជាមួយ​គ្នា​នេះ លោក Mike […] The post មហាអំណាច​ពីរ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​រិះគន់​នយោបាយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា appeared first on The Cambodia Daily Khmer .