គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការវាយប្រហារមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រទេសកម្ពុជា ថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតថ្កោលទោសចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តឧត្ដរមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តកោះកុង រហូតមកនោះ។ ប្រភពដដែល លើកឡើងថា ការប្រើកម្លាំងយោធាវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression) រីឯការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ (Crimes Against Humanity)។ លើសពីនេះ ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោភអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ជាពិសេសសិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិលថែមទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមានថា ខ្លួននឹងដាក់ញត្តិបន្ទាន់ថែមទៀតលើករណីអំពើព្រៃផ្សៃរបស់រដ្ឋាភិបាលថៃ និងយោធាថៃ […] The post គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថាថៃរំលោភសិទ្ធិមនុស្ស តែសហគមន៍អន្តរជាតិនៅស្ងៀម appeared first on The Cambodia Daily Khmer .