រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ទាត់ចោលសេចក្តីរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានរាយការណ៍ថា ប្រទេសកម្ពុជា សុំចរចាឱ្យមានបទឈប់បាញ់គ្នាជាមួយភាគីថៃ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៤ ធ្នូ នោះ។ លោកបញ្ជាក់ថា សំណើពីប្រទេសកម្ពុជា ទៅកាន់រដ្ឋមន្ត្រីការពារជាតិថៃ គឺធ្វើទៅតាមសេចក្តីថ្លែងការណ៍ពីប្រធានអាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសស្តីអំពីស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប៉ុណ្ណោះ មិនមែនជាការសុំចរចាជាមួយថៃ ឱ្យមានបទឈប់បាញ់គ្នាឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនទាំងយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា សារព័ត៌មានថៃ មួយចំនួន ទាំងផ្លូវការ និងមិនផ្លូវការ បានយកលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា ដែលផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ ទៅផ្សព្វផ្សាយក្នុងចេតនាបំភាន់ធ្វើដូចជាលិខិតបែកធ្លាយ។ លោក ទៀ សីហា លើកឡើងថា សម័យបច្ចុប្បន្ននេះ មានទាំងកម្មវិធីបកប្រែ Google Translate មានទាំងកម្មវិធីបកប្រែ ChatGPT និងកម្មវិធីបកប្រែ Gemini ជាដើម ដែលអាចបកប្រែភាសាអង់គ្លេសបានដូចអត្ថន័យដើមជិត ១០០% […] The post រដ្ឋមន្ត្រីការពារជាតិកម្ពុជា បដិសេធការផ្សព្វផ្សាយរបស់ថៃ ដែលថាខ្មែរសុំចរចាឱ្យមានឈប់បាញ់ជាមួយថៃ appeared first on The Cambodia Daily Khmer .