អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង ព្រោះ​ថៃ​នៅតែ​ចង់បាន​ទឹកដី​ខ្មែរ

ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​តានតឹង​នៅ​ព្រំដែន ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​អ្នក​មាន​ទ្រព្យធន ឧកញ៉ា និង​មហាសេដ្ឋី​ខ្មែរ បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ នា​ពេលនេះ ជាជាង​ការ​ពឹងផ្អែក​ខ្លាំង​ហួសហេតុ​ទៅ​លើ​អាស៊ាន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៣ ធ្នូ ថា អាស៊ាន​មិន​មាន​ឥទ្ធិពល​ណា​មួយ​ទៅ​លើ​សមាជិក​របស់​ខ្លួន​នោះ​ទេ ព្រោះ​សមាជិក​អាស៊ាន​ទាំងអស់​គិតតែ​ពី​ផលប្រយោជន៍​រៀងៗ​ខ្លួន ហើយ​កំពុងតែ​ឈ្លោះ​បែកបាក់​ក្នុង​ចំណោម​សមាជិក​ដូច​គ្នា​ដែរ។ ជាក់ស្តែង ថៃ​ដែល​ជា​ស្ថាបនិក​អាស៊ាន ក៏​រំលោភ​គោលការណ៍​អាស៊ាន ហើយ​ឈ្លានពាន​កម្ពុជា ថែមទៀត។ លោក ម៉ែន ណាត លើកឡើង​ថា សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​នេះ​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ប្រទេស​ទន់ខ្សោយ​ឡើយ ខណៈ​ប្រទេស​ទន់ខ្សោយ​ក៏​មិន​អាច​សុំ​យុត្តិធម៌​ពី​ប្រទេស​អ្នក​ខ្លាំង​បាន​ដែរ ដូច្នេះ​ក្នុង​ស្ថានភាព​នេះ កម្ពុជា​ត្រូវតែ​ពង្រឹង​ខ្លួនឯង​ស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង ព្រោះ​ថា​ថៃ ក្នុង​ពេលនេះ លែង​ខ្វល់​ពី​យុត្តិធម៌​ហើយ គឺ​ចង់បាន​តែ​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ។ លោក​ថា ប្រទេស​ធំៗ​ដូចជា អាមេរិក រុស្ស៊ី និង​ចិន ជាដើម សុទ្ធតែ​កំពុង​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ ដូច្នេះ​សណ្ដាប់ធ្នាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​អ្នក​ខ្លាំង​ចំណែក​យុត្តិធម៌​ក៏​ស្ថិត​នៅ​លើ​មាត់​របស់​អ្នក​ខ្លាំង​ដែរ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ថៃ​បាន​រៀនសូត្រ​ពី​មហាអំណាច​មួយ​ចំនួន ទើប​ហ៊ាន​ចេញ​មុខ​ឈ្លានពាន​កម្ពុជា​ដោយ​ចំហ​បែប​នេះ […] The post អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង ព្រោះ​ថៃ​នៅតែ​ចង់បាន​ទឹកដី​ខ្មែរ appeared first on The Cambodia Daily Khmer .