អ្នកឃ្លាំមើលសង្គម លើកឡើងថា ការវាយប្រហារដោយការប្រើយន្តហោះចម្បាំង F-16, T-50 និង Gripen JAS-39 លើទឹកដីប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសទាំងពីរត្រៀមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចរចាឱ្យមានបទឈប់បាញ់ គឺជាល្បិចដែលថៃ បានប្រើប្រាស់ក្រោមយុទ្ធសាស្ត្រវាយសម្លុតដើម្បីបង្ខំឱ្យភាគីកម្ពុជា សុំចរចា។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឡាំ ឡាយ ដែលជាអ្នកតាមដានស្ថានការណ៍កម្ពុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៤ ធ្នូ នេះថា ការប្រើប្រាស់កម្លាំងទ័ពអាកាសដ៏លើសលប់របស់ថៃ មិនមែនធ្វើឡើងក្នុងគោលបំណងចង់ឈ្នះសង្គ្រាមទាំងស្រុងភ្លាមៗនោះទេ។ លោកថា តាក់ទិចបែបនេះ គឺជារបៀបវាយសម្លុតក្នុងគោលបំណងបង្ខំឱ្យគូបដិបក្ខទៅអង្គុយនៅតុចរចាដែលចាញ់ប្រៀបថៃ ហើយក៏ដើម្បីសម្រេចមហិច្ឆតាឈ្លានពានទៅថ្ងៃមុខដែរ។ ប្រភពដដែលលើកឡើងថា ថៃកំពុងប្រើល្បិចកលធ្វើឱ្យជម្លោះជាមួយកម្ពុជា ក្លាយជាជម្លោះ និងការដោះស្រាយជាលក្ខណៈទ្វេភាគី ក្នុងបំណងរុញច្រានតួនាទីជាអាជ្ញាកណ្ដាលរបស់ប្រទេសម៉ាឡេស៊ី ចេញឱ្យផុតពីជម្លោះនេះ ក្នុងគោលដៅឱ្យថៃ អាចឈ្លានពានកម្ពុជា ដោយគ្មានការត្រួតពិនិត្យ ឬការសម្របសម្រួលតាមផ្លូវច្បាប់អន្តរជាតិដែលពហុភាគីនិយមគាំទ្រនោះ។ ជាងនេះទៀត ថៃ ក៏មានចេតនារុញកម្ពុជា ឱ្យធ្លាក់ក្នុងអន្ទាក់នៃល្បែងភូមិសាស្ត្រនយោបាយរបស់អំណាចរវាងអាមេរិក និងចិន ដែរ ព្រោះថាក្នុងសង្គ្រាមនេះ បើកម្ពុជា ងាកទៅរកការគាំទ្រពីចិន ខ្លាំងពេក ថៃនឹងប្រើលេសនេះទាញអាមេរិក ឱ្យចូលជម្លោះនេះមកកាន់តែជ្រៅ ដោយប្រើលេសទប់ស្កាត់ឥទ្ធិពលចិន។ អ្នកតាមដានស្ថានការណ៍កម្ពុជា រូបនេះបញ្ជាក់ថា ប្រសិនបើស្ថានភាពសង្គ្រាមកម្ពុជា-ថៃ ឈានដល់ដំណាក់កាលនេះ […] The post អ្នកតាមដានស្ថានការណ៍អធិប្បាយថា ថៃវាយប្រហារដោយប្រើយន្តហោះចម្បាំងច្រើនប្រភេទដើម្បីបង្ខំខ្មែរឱ្យសុំចរចា appeared first on The Cambodia Daily Khmer .