នៅរៀងរាល់ឆ្នាំ ថ្ងៃទី២៥ ធ្នូ ប្រជាជនទូទាំងពិភពលោកកាន់សាសនាគ្រិស្ត នាំគ្នាប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសដែលជាការរំឭកថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ។ មនុស្សជាច្រើន ទោះជាមិនមែនជាគ្រិស្តសាសនិកក្តី ក៏តែងតែប្រើប្រាស់ពេលវេលានេះដើម្បីជួបជុំគ្រួសារ មិត្តភក្ដិ អបអរសាទរដល់ការប្រារព្ធពិធីបុណ្យគ្រិស្តម៉ាស ឬបុណ្យណូអែល ហើយគេតែងតែបន់ស្រន់ប្រាថ្នាផ្សងឱ្យខ្លួនឯង និងមនុស្សជាទីស្រឡាញ់ជួបនូវសុខសុភមង្គល និងសំណាងល្អ។ ដោយឡែកប្រជាជននៅប្រទេសកម្ពុជា ក៏មានបំណងប្រាថ្នាដូចនឹងប្រជាជនប្រទេសផ្សេងដែរ នោះគឺសន្តិភាពសម្រាប់ប្រជាជាតិខ្មែរ។ តែនៅថ្ងៃទី២៥ ធ្នូ ជាទិវាបុណ្យគ្រីស្តម៉ាស ប្រជាជនខ្មែរជាងកន្លះលាននាក់ដេកក្រោមរោងក្រណាត់កៅស៊ូតង់។ ពួកគេជាជនភៀសសឹកពីការវាយប្រហារពីសំណាក់យោធាថៃ ដែលជាអ្នកជិតខាងរបស់ខ្លួន។ គួរកត់សម្គាល់អំពីចំណារកំណត់ហេតុប្រវត្តិសាស្ត្រថា ប្រទេសមួយ ឬក្រុមមួយ ដែលមានចេតនារំលោភឈ្លានពានប្រទេសដទៃ ឬវាយប្រហារទៅលើបច្ចាមិត្តរបស់ខ្លួន គេមិនបានគិតអំពីថ្ងៃបុណ្យអ្វីទេ៖ ទ័ពព្រៃខ្មែរក្រហមក៏ផ្លោងដាក់ក្រុងភ្នំពេញនៅថ្ងៃចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ១៩៧៥ ទ័ពព្រៃយៀកណាមខាងជើង-យៀកកុង ក៏វាយប្រហារទៅលើប្រជាពលរដ្ឋយៀកណាមខាងត្បូង ខែចូលឆ្នាំ ហៅថា តេត នាឆ្នាំ១៩៦៨ ក្រុងហាណូយ ក៏វាយលុកលុយរំលំរបបខ្មែរក្រហមនាទិវាបុណ្យគ្រិស្តម៉ាស ឆ្នាំ១៩៧៨ ប្រទេសអេហ្សីប និងស៊ីរី វាយប្រហារលើប្រទេសអ៊ីស្រាអែល ថ្ងៃបុណ្យយុមគីពួរ និងខែបួសរ៉ាម៉ាឌន ឆ្នាំ១៩៧៣ អ៊ីស្រាអែល វាយប្រហារដែនដីប៉ាឡេស្ទីន ក្នុងខែអ៊ីស្លាមិកជនបួស នៅឆ្នាំ២០១៤, ២០២១, ២០២២, ២០២៣ និង […] The post សង្គ្រាមគ្មានថ្ងៃបុណ្យទាន មិនថាជាតិសាសន៍ណា នៅប្រទេសណាឡើយ appeared first on The Cambodia Daily Khmer .