បិសាចក្រហម Man United ឡើងមកឈរនៅលេខ 5 ក្រោយយកឈ្នះ Newcastle

កីឡាករ Patrick Dorgu របស់ Manchester United បានស៊ុតបញ្ចូលទីក្នុងតង់ទីមួយ ជួយក្រុមរបស់ លោកRuben Amorim បានយកឈ្នះ 1-0 លើក្រុម Newcastle United កាលពីថ្ងៃសុក្រក្នុងការប្រកួតថ្ងៃ Boxing Day  ដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់ទី 5 ក្នុងតារាងអង់គ្លេស Premier League ។ ក្រុមម្ចាស់ផ្ទះមាន 29 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 18ដង ដោយការប្រកួតដែលនៅសល់នៃក្រុមផ្សេងទៀតសប្តាហ៍នេះនឹងត្រូវលេងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខណៈដែល Newcastle ស្ថិតនៅលេខរៀងទី 11 មាន 23 ពិន្ទុ។ Dorgu រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Man United ជាមួយនឹងការទាត់បាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី 24។ Dorgu បានប្រាប់សារព័ត៌មាន Sky Sports ថា “វាគឺជាការស៊ុតដ៏ល្អមួយ។ ខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបាននោះទេ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការរកគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុងកីឡដ្ឋាននេះ”។ ក្រុមបិសាចក្រហម Manchester United នឹងប្រកួតបន្ទាប់ជាមួយក្លឹបបាតតារាង Wolves នៅ ...