ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-POP ដែលកំពុងតែល្បីនៅសាធារណរដ្ឋកូរ៉េ ក្រុម N -CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំលើការរៀបចំកម្មវិធីតន្រី្តទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េនៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាព លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូន លោករដ្ឋមន្រ្តីពីសកម្មភាពចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។ ទន្ទឹមនឹងនេះដែរ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែទទូលបាននូវសន្ទះគាំទ្រពីប្រជាជនកូរ៉េកាន់តែច្រើនឡើងនេះ ក៏បានរៀបរាប់ពីមូលហេតុរបស់ខ្លួនដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ ...