កំហឹងអ្នកកាន់សាសនាហិណ្ឌូ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ចាប់ផ្តើមប្រកូកប្រកាសប្រាប់គ្នា ឱ្យធ្វើពហិការកុំទៅប្រទេសថៃទៀត

ថៃ៖​ យោង​តាមការផ្សាយរបស់ News 18 កាលពីថ្ងៃសុក្រទី២៦​ ខែធ្នូ​ ឆ្នាំ២០២៥​ បាននិយាយថា​ កំហឹងអ្នកកាន់សាសនាហិណ្ឌូ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ចំពោះប្រទេសថៃ បន្ទាប់ពីការបំផ្លាញរូបសំណាកព្រះវិស្ណុនៅតំបន់អានសេះ របស់កម្ពុជា ដល់ថ្នាក់ឥឡូវនេះ ពួកគេបានប្រកូកប្រកាសពេញបណ្តាញសង្គម ប្រាប់គ្នាឱ្យធ្វើពហិការ កុំទៅប្រទេសថៃឱ្យសោះ។​ សារព័ត៌មាន​​ News 18 បានបញ្ជាក់ថា​ រូបសំណាកដែលសង់ឡើងក្នុងឆ្នាំ២០១៤មួយនេះ ត្រូវបានកងទ័ពថៃផ្តួលរំលំនៅក្នុងការឈ្លានពានយ៉ាងកម្រោលចូលទឹកដីកម្ពុជា។ ទង្វើទមិឡអត់សាសនារបស់ថៃ បានបញ្ឆេះកំហឹងជាសកលជាពិសេសក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូជាង១ពាន់លាននាក់ ដោយមើលឃើញថា នេះជាការប្រមាថដែលមិនអាចទទួលយកបានទាល់តែសោះនិងមិនត្រូវលើកលែងដាច់ខាត។ ពេលនេះ អ្នកកាន់សាសនាហិណ្ឌូបានចេញមកពេញបណ្តាញសង្គម នាំគ្នាអំពាវនាវឲ្យធ្វើពហិការធ្វើដំណើរទៅថៃ ព្រោះតែប្រទេសនេះមើលងាយនិងមិនឲ្យតម្លៃសាសនាហិណ្ឌូខ្លាំងណាស់។ ភ្ជាប់ជាមួយរូបភាពនៃការបំផ្លាញរូបសំណាកព្រះវិស្ណុ, អ្នកលេងបណ្តាញសង្គម X ឈ្មោះ Yang Saing Koma បានបង្ហោះថា៖ «មិត្តភក្តិឥណ្ឌាជាទីស្រឡាញ់! សូមមេត្តាពិចារណាឡើងវិញចំពោះការធ្វើដំណើរទៅកាន់ប្រទេសថៃ។ បេតិកភណ្ឌហិណ្ឌូនៅលើទឹកដីកម្ពុជាត្រូវបានបំផ្លាញ ខណៈកម្ពុជានៅតែបន្តផ្តល់កិត្តិយស និងគោរពបូជាដល់សាសនាហិណ្ឌូតាមរយៈប្រាសាទបុរាណនានារបស់ខ្លួន។ ហេតុអ្វីត្រូវគាំទ្រប្រទេសដែលមិនគោរពដល់ជំនឿសាសនារបស់អ្នក?»។ ចំណែកម្នាក់ទៀតឈ្មោះ Raghav / Tau ក៏សរសេរដែរថា៖ «ប្រទេសថៃ បានកម្ទេចរូបសំណាកព្រះវិស្ណុ ខ្ញុំចង់ចាប់ផ្តើមយុទ្ធនាការ ពហិការប្រទេសថៃនិង ពហិការទីក្រុងប៉ាតាយ៉ា។ ...