ខេត្តកណ្ដាល÷មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥នេះថា កម្លាំងនគរបាលបានបង្ក្រាបករណីជួញ ដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ដោយឃាត់ជនសង្ស័យ២នាក់។ មន្ត្រីខាងលើឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៥វេលា ម៉ោង១៦និង២០នាទីនៅចំណុចផ្លូវបេតុង ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ប្រុស ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+) ១-ឈ្មោះ ធួក រតនៈ ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្រម៉ ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល មុខសញ្ញាជួញដូរប្រហែល ១ខែ និងប្រើប្រាស់ច្រេីនលេីកប្រហែល០៤ឆ្នាំធ្លាប់ជាប់ពន្ធនាគារខេត្តពោធិ៍សាត់០១លេីក រយៈពេល៣ឆ្នាំ៣ខែ បទជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង២-ឈ្មោះ រី ចំរេីន ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្រម៉ ឃុំពេីក ស្រុកអង្គស្នួល ( ជួញដូរប្រហែល១ខែ និងប្រើប្រាស់ច្រេីនលេីកប្រហែល២ខែ)។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដករហូតវត្ថុតាង÷ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)១ កញ្ចប់មធ្យមទម្ងន់២,៧៦ក្រាម,-ទូរស័ព្ទ០១គ្រឿង ...