ភ្នំពេញ៖បុរសជនជាតិចិនម្នាក់មិនដឹងថាមានបញ្ហាអ្វី ក៏ស្រាប់តែកាន់កាំបិតបង័តោទៅគំរាម យកទូរសព្ទដៃពីបុរសម្នាក់ បានហើយបានរត់ឡើងទៅលើអាគារមួយ កន្លែងបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ ជិតស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុងកែងផ្លូវ១៧៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេមិនដឹងថា បុរសជនជាតិចិនខាងលើ មានពីទីណា និងមានបញ្ហាអ្វីនោះទេ គ្រាន់តែមានកាន់កាំបិតប័ងតោមួយ ទៅគំរាមយកទូរសព្ទដៃម៉ាក iphone 7 ពីបុរសម្នាក់កំពុងអង្គុយចុច បានហើយស្រាប់តែ បុរសជនចិនរូបនោះ បានរត់ឡើងទៅលើអាគារ មួយកន្លែងស្រែកឡូឡាតែម្នាក់ឯង មិនដឹងថាមានបញ្ហាអ្វីអោយពិតប្រាកដនោះទេ ។ ករណីនេះផងក៏មានពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅទីតាំងខាងលើ និងបានឲ្យអ្នកបកប្រែ ជួយនិយាយលួងលោមមួយសន្ទុះ ទេីបបុរសជនជាតិចិនរូបនោះ បានប្លោះពីអាគារទៅផ្ទះល្វែងមួយទៀត ហេីយចុះមកក្រោម ប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង ។ ហេតុការណ៍នេះ ជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅ សួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ ករណីអ្វីឲ្យប្រាកដនៅឡើយនោះទេ ៕ដោយ៖សុខាសែនជ័យ